
សៀមរាប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រគល់សម្ភារៈបំពាក់បន្ថែមសម្រាប់បម្រើការងារប្រតិបត្តិការ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប។
ការបំពាក់សម្ភារៈបន្ថែមនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ការធានាឱ្យកម្លាំងមានមធ្យោបាយ និងឧបករណ៍គ្រប់គ្រាន់លើកកម្ពស់សមត្ថភាពក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ និងការជួយសង្រ្គោះ បានទាន់ពេលវេលា ចំពោះហេតុការណ៍ចាំបាច់ និងស្ថានការណ៍គ្រោះមហន្តរាយផ្សេងៗ ត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីអាចចេញប្រតិបត្តិការបានរហ័ស និងមានប្រសិទ្ធភាព នៅពេលទទួលបានបទបញ្ជា ឬនៅពេលប្រជាពលរដ្ឋត្រូវការជំនួយជាបន្ទាន់ ៕







