ឯកឧត្តមទេសរដ្ឋមន្រ្តី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១...
គេហទំព័រ PKN (www.k-pkn-hotnews.com.kh) មានអាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងអំពិល​ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ សូមអរគុណ...!

ឯកឧត្តមទេសរដ្ឋមន្រ្តី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១...



ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

អាចារ្យ និងអាចារិនី គឺជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលមានតួនាទីដឹកនាំពិធីសាសនា ពិធីបុណ្យ ពិធីមង្គល និងពិធីប្រពៃណីនានា ព្រមទាំងចូលរួមអប់រំសីលធម៌ និងថែរក្សាមរតកវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស បន្តទៅកាន់កូនចៅជំនាន់ក្រោយ។

ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងការឯកភាពគ្នារបស់អាចារ្យទូទាំងប្រទេសក្នុងការដឹកនាំពិធីកម្មផ្សេងៗ តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាប់ពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ឱកាសដល់អាចារ្យ និងអាចារិនី ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍និងស្វែងយល់ពីតួនាទី ភារកិច្ច ក្បួនខ្នាត និងក្រមសីលធម៌របស់ខ្លួន កាត់បន្ថយការអនុវត្តពិធីកម្មកម្លាយ និងបង្កើនការយល់ដឹងរបស់អាចារ្យក្នុងការដឹកនាំពិធីឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាថែរក្សាតម្លៃសាសនា វប្បធម៌ និងប្រពៃណីខ្មែរ ៕














Post a Comment (0)
Previous Post Next Post