លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ​ ការពារ​ សន្តិសុខ​ រក្សាសណ្តាប់ធ្នាប់​ជូន លោក​ជំទាវបណ្ឌិត​ ពេជ​ ចន្ទមន្នី​ ហ៊ុន​ ម៉ាណែត​ ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ...
គេហទំព័រ PKN (www.k-pkn-hotnews.com.kh) មានអាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងអំពិល​ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ​ ការពារ​ សន្តិសុខ​ រក្សាសណ្តាប់ធ្នាប់​ជូន លោក​ជំទាវបណ្ឌិត​ ពេជ​ ចន្ទមន្នី​ ហ៊ុន​ ម៉ាណែត​ ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ...



កំពង់ស្ពឺ៖
នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦និងផ្សព្វផ្សាយផែនការ​ ការពារ​សន្តិសុខ​ រក្សាសណ្តាប់ធ្នាប់ជូន លោក​ជំទាវបណ្ឌិត​ ពេជ​ ចន្ទមន្នី​ ហ៊ុន​ ម៉ាណែត​ ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ​។ កិច្ច​ប្រជុំ​នេះដែរ​ រៀបចំនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង, សេនាធិការរង, ប្រធាន-អនុប្រធានមន្ទីរ, នាយ-នាយរងការិយាល័យ, មេបញ្ជាការកងអនុសេនាធំ, មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង។

ក្រោយអានផែនការ​ ការពារ​ និងរបាយការណ៍ប្រចាំខែបានចប់​ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានអនុញាតិឲ្យសមាជិកក្នុងអង្គប្រជុំទាំងអស់មានមតិយោបល់ ក្នុងនោះក៏មានប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយការិយាល័យ ក៏បានលើកនូវបញ្ហាប្រឈមមួយចំនួន និងបានរាយការណ៍ពីរបាយការណ៍ ជូនលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការជារបាយការណ៍ផងដែរ។ 

ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងសរសើរនូវស្នាដៃដែលជាសមទ្ធផល របស់ទាហាន នាយទាហានរងទាំងអស់ បានខិតខំប្រឹងប្រែង ព្យាយាមអនុវត្តតួនាទីភារកិច្ច លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តបំពេញនូវតួនាទីបានយ៉ាងល្អ ហើយលោកឧត្តមសេនីយ៍ត្រី មេបញ្ចាការ ក៏បានដាស់តឿនដល់ នាយទាហាន នាយទាហានរង ដែលអសកម្មត្រូវភ្ញាក់រលឹកឡើងវិញមើលបុគ្គលដែលសកម្មជាគំរូរ​ និងបានដាក់ទិសដៅបន្តគឺសូមឱ្យនាយទាហានទាំងអស់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត,បន្តពង្រឹងការផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៏សង្គ្រាះបន្ទាន់ (hotline 1292) នៅតាមបណ្តាមូលដ្ឋានក្រុង-ស្រុកបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ពីសារៈសំខាន់ និងគុណសម្បត្តិ នៃលេខ (hotline 1292) អោយបានកាន់តែច្រើនបន្ថែមទៀត,បន្តពង្រឹងការងារស្រាវជ្រាវបង្ក្រាប និងអនុវត្តឲ្យបានត្រឹមត្រូវ, ពង្រឹងការងារព័ត៌មានសន្តិសុខ កម្លាំងជំនាញត្រូវបន្តក្តាប់ឱ្យបាននៅរាល់ព័ត៌មានដើម្បីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ។ សម្រាប់មេបញ្ចាការ មូលដ្ឋានក្រុងស្រុក ត្រូវបន្តការកសាងអង្គភាព និងពង្រឹកការងារសន្តិសុខពង្រីកបណ្តាញក្តាប់ព័ត៌មានក្នុងមូដ្ឋានឲ្យបានដើម្បីងាយស្រួលក្នុងការឆ្លើយតបជួយដល់ប្រជាពលរដ្ឋ។នាយទាហានទាំងអស់ត្រូវយកចិត្តទុកដាក់លើការគោរពវិន័យក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ជាពិសេសបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពឲ្យបានល្អនិងត្រូវមានសាមគ្គី ស្រឡាញ់គោរពអោយតម្លៃគ្នាទៅវិញទៅមក បំពេញការងារជូនអង្គភាពឲ្យបានល្អ ដើម្បីអង្គភាពយើងទាំងអស់គ្នា។

មុននឹងបញ្ចប់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងនូវការពេញចិត្តចំពោះនាយទាហាន នាយទាហានរងទាំងអស់ដែលបានខិតខំប្រឹងប្រែង និងលះបង់នៅសេចក្តីសុខផ្ទាល់ខ្លួននិងភាពហត់នឿយបំពេញនៅតួនាទីភារកិច្ចបានយ៉ាងល្អ ហើយលោក មេបញ្ជាការ ក៏បានជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អជួបតែសុភមង្គលជោគជ័យក្នុងការងារគ្រប់ភារកិច្ច ដែលថ្នាក់លើដាក់ឲ្យ ៕



























Post a Comment (0)
Previous Post Next Post